CDC បានអនុម័តលើការវិនិយោគចំនួន ៦០០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីសប្តាហ៍មុនបានអនុម័តគម្រោងចំនួន ១១ ដែលមានទឹកប្រាក់ជិត ៦០០ លានដុល្លារ។ យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ CDC កាលពីម្សិលមិញបានឱ្យដឹងថា គម្រោងចំនួន ១១ ត្រូវបានអនុញ្ញាតនៅថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមិថុនា ដែលមានទឹកប្រាក់សរុប ៥៩៧ លានដុល្លារ។ CDC ប៉ាន់ស្មានថា គម្រោងនេះនឹងបង្កើតការងារចំនួន ១៥.៦០០។ CDCបាននិយាយថា ការអភិវឌ្ឍដែលបានអនុម័តរួមមាន គម្រោងផលិតកម្ម និងកែច្នៃកសិផលនៅក្នុងទីក្រុងភ្នំពេញ និងខេត្តកំពង់ស្ពឺ ព្រមទាំងសណ្ឋាគារផ្កាយ ៤ និងផ្កាយ ៥ នៅខេត្តព្រះសីហនុផងដែរ។ …
ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50612918/cdc-approves-600m-in-investments/