CDC បានអនុម័តគម្រោងវិនិយោគ $៣០ លាន នៅក្នុងខែមករា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តយ៉ាងហោចណាស់គម្រោងវិនិយោគរោងចក្រកាត់ដេរ និងផលិតផលធ្វើដំណើរចំនួន ៧ គម្រោងដែលមានតម្លៃជាង ៣០ លានដុល្លារ ក្នុងខែមករា ឆ្នាំ ២០២០ ស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងការបាត់បង់សិទ្ធិទទួលបានការរួចពន្ធនាំចេញទៅទីផ្សារអឺរ៉ុប។ តួលេខចេញផ្សាយដោយ CDC ក្នុងអំឡុងខែមករា និងត្រូវបានគណនាដោយភ្នំពេញ-ប៉ុស្ដិ៍បង្ហាញថា មានគម្រោងវិនិយោគលើវិស័យកាត់ដេរ និងផលិតផលធ្វើដំណើរ ៧ ត្រូវបានអនុម័តដែលមានតម្លៃ ៣៣,៤ លានដុល្លារ។ …
ធូ វិរៈ
https://bit.ly/3bkDjRd