ធ្យូង​រាប់​សិប​តោន​ត្រូវ​បាន​ដឹក​ចេញ​ទៅ​ថៃ​តាម​ច្រក ៤០០

ធ្យូង​ចន្លោះ​ពី ៤០ ទៅ ៨០ តោន​ក្នុង​មួយ​សប្តាហ៍ៗ ដែល​បាន​មក​ពី​ការ​កាប់​បំផ្លាញ​ឈើ​ក្នុង​តំបន់​អភិរក្ស ត្រូវ​បាន​ឈ្មួញ​ខ្មែរ និង​ថៃ ឃុប​ឃិត​គ្នា​ដឹក​ចេញ​តាម​ច្រក ៤០០ ក្នុង ស្រុក​សំឡូត ទៅ ស្រុក​បររ៉ៃ ខេត្ត​ត្រាត ជាង ១​ឆ្នាំ មក​ហើយ​ដោយ​គ្មាន​ការ​ទប់​ស្កាត់​ឡើយ។ សកម្មភាព​ដឹក​ធ្យូង ដោយ​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ពី​ពលរដ្ឋ​ដោយ​បើក​ចំហ​នេះ​មិន​ត្រូវ​បាន​មន្ត្រី​ជំនាញ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ ធ្វើការ​ទប់​ស្កាត់​នោះ​ទេ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ចាន់ សុជាតិ ដែល​ជា​ប្រធាន​ផ្នែក​ប្រតិបត្តិ​នៃ​មូលនិធិ​ម៉ាដក្ស ចូលីភីត (MJP) ប្រចាំ​នៅ​តំបន់​នោះ។​ …

ផាក់ ស៊ាងលី
http://bit.ly/1GTECTY