ខ្សែ​កាប្លិ៍​​ក្រោម​បាតសមុទ្រ ​នឹង​ចាប់​​ប្រតិបត្តិការ​​ឆ្នាំ​ក្រោយ

ខ្សែ​កាប្លិ៍​អុបទិក​ក្រោម​បាតសមុទ្រ​ដែល​អូស​កាត់​ប្រទេស​ម៉ាឡេស៊ី កម្ពុជា​ និង​ថៃ ដែល​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន Telcomtech ដែល​ជា​ក្រុមហ៊ុន​មួយ​របស់​អុីហ្សុីខម នឹង​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​ នឹង​ចាប់​ផ្តើម​ប្រតិបត្តិការ​នៅ​ត្រីមាស​ទីមួយ​ឆ្នាំ​ក្រោយ​នេះ ដែល​ខ្សែ​កាប្លិ៍​អុបទិក​ក្រោម​បាតសមុទ្រ (MCT Cable)​ នឹង​ផ្តល់​នូវ​សេវា​ខ្លាំង​ទូទាំង​ប្រទេស​ជាមួយ​នឹង​សមត្ថភាព​ខ្ពស់ ​និង​តម្លៃ​សមរម្យ​ដើម្បី​ផ្តល់​ជូន​ប្រជាជន​កម្ពុជា ហើយ​នឹង​ចែក​ចាយ​ទៅ​កាន់​ប្រទេស​ជិត​ខាង​ផង​ដែរ។ ​លោក Yves Schaeffer​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន អុីហ្សុីខម ​បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ម្សិលមិញ​ថា ក្រុមហ៊ុន​បាន​វិនិយោគ​លើ​ខ្សែ​កាប្លិ៍​អុបទិក​ក្រោម​បាតសមុទ្រ​នេះ​ប្រមាណ ៧០​លាន​ដុល្លារ ដែល​រួម​បញ្ចូល​នូវ​ស្ថានីយ​ត​ភ្ជាប់​ទាំង​បី​នៃ​ប្រទេស​ទាំង​បី​ដែល​មាន​ដូច​ជា ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា Rayong ប្រទេស​ថៃ និង ឆ្នេរ ​Cherating​ រដ្ឋ​Kuantan​ប្រទេស​ម៉ាឡេស៊ី រួម​បញ្ចូល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​នាំ​យក​អុីនធឺណិត​ល្បឿន​លឿន ​និង​តម្លៃ​សមរម្យ​ជូន​ប្រជាជន​កម្ពុជា។ …

សុខ ចាន់
http://bit.ly/2etgkIj