មេធាវី​លោក​សម រង្ស៊ី​និង​ក្រុមហ៊ុន ​Chevron ​ចោទ​គ្នា​ដោយសារ​វីដេអូ​លោក​កែម ឡី

ពាក្យ​ពេចន៍​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក​បាន​កើត​មាន​ឡើង​រវាង​មេធាវី​របស់​លោក សម រង្ស៊ី​ ជាមួយ​នឹង​មេធាវី​ក្រុមហ៊ុន​ប្រេង​ Chevron ​ដែល​ការពារ​ជំហរ​របស់​ខ្លួន​ក្នុង​ការ​បដិសេធបណ្តឹង​ស្នើសុំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឃាត​លោកបណ្ឌិត​ កែម ឡី។ នេះ​បើ​តាម​ឯកសារដែល ​VOA ​ទទួល​បាន​ពី​គេហទំព័រ​តុលាការ​កាល​ពី​ថ្ងៃ​អង្គារ។

តុលាការ​របស់​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ទី​៨​ខែ​មិថុនា​ខាង​មុខ​ ​ដើម្បីពិនិត្យ​មើល​ញត្តិ​ជំទាស់របស់​ក្រុមហ៊ុន​ប្រេង ​Chevron ​ដែល​នៅ​តែ​បដិសេធ​មិន​ព្រម​ផ្តល់​វីដេអូ​ពី​កាម៉េរា​សុវត្ថិភាព​ក្នុង​ស្ថានីយ​ប្រេងសាំង​កាលតិច​រាជធានី​ភ្នំពេញ​ដែល​នៅ​ទី​នោះ​លោក កែម ឡី​ អ្នកវិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាលពី​ជិត​មួយ​ឆ្នាំ​មុន។ …

ម៉ែន គឹមសេង
http://khmer.voanews.com/a/rainsy-lawyer-and-chevron-accuse-each-other-over-kem-ley-video/3868732.html