កម្ពុជា​ ​ខាតបង់​ថវិកា​អស់​រាប់​រយ​លាន​ដុល្លារ​ ព្រោះ​តែ​ហិង្សា​លើ​កុមារ

ក្រសួង​កិច្ចការ​នារី​ និង​អង្គការ​ UNICEF កាលពី​ម្សិលមិញ​បាន​បង្ហាញ​របាយការណ៍​មួយ​ដោយ​បង្ហាញ​ថា​យ៉ាង​ហោច​ណាស់​ទឹកប្រាក់​ប្រមាណ​​ ១៦៨ ​លាន​ដុល្លារ​ដែល​កម្ពុជា​បាន​ខាតបង់​នៅក្នុង​ឆ្នាំ​ ២០១៣ ដោយសារ​ផលវិបាក​ផ្នែក​សុខភាព​ដែល​បង្ក​ឡើង​ពី​ការ​ប្រើ​អំពើ​ហិង្សា​លើ​កុមារ​។

ការ​សិក្សា​ស្រាវជ្រាវ​ដែល​ពិនិត្យ​ទៅលើ​បន្ទុក​សេដ្ឋកិច្ច​នៃ​​ផលវិបាក​ចំពោះ​សុខភាព​ដោយ​អំពើ​ហិង្សា​លើ​កុមារ​នេះ​គឺជា​ការ​សិក្សា​ដំបូង​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ដឹកនាំ​ស្រាវជ្រាវ​ដោយ​បណ្ឌិត​ Xiangming Fang អ្នក​ជំនាញ​សកល​ក្រោម​ការ​គាំទ្រ​ពី​អង្គការ​យូនីសេហ្វ។ ...

សែន ដាវីត
http://bit.ly/1IZ3as0