ប្រទេស​ចិន​បាន​ផ្តល់​គ្រឿង​បរិក្ខារ​អេ​ឡិច​ត្រូ​និក​ និង​រថយន្ត​ដល់​ព្រឹទ្ធសភា​

កាលពី​ថ្ងៃ​ចន្ទ​ រដ្ឋាភិបាល​ចិន​បាន​ផ្តល់​រថយន្ត​ និង​គ្រឿង​អេ​ឡិច​ត្រូ​និក​រាប់​សែន​ដុល្លារ​ដល់​ព្រឹទ្ធសភា​។​ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ព្រឹទ្ធសភា​ ពិធី​ប្រគល់​ជំនួយ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ លោក​ ទេព​ ង​ន​ អនុប្រធាន​ទី​២​ព្រឹទ្ធសភា​ និង​លោក​ Li​ An​ ទីប្រឹក្សា​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ប្រទេស​ចិន​បាន​ផ្តល់​កុំព្យូទ័រ​ចំនួន​១២០​គ្រឿង​ ម៉ាស៊ីន​បោះ​ពុ​ម្ភ​ Laser​ Printer​ ចំនួន​១២០​គ្រឿង​ ម៉ាស៊ីន​បោះ​ពុ​ម្ភ​ Multi-Functional​ ចំនួន​០៥​គ្រឿង​ និង​រថយន្ត​ Pick-up​ ចំនួន​១២​គ្រឿង​។​ គ្រឿង​បរិក្ខារ​ និង​រថយន្ត​រួម​បញ្ចូល​គ្នា​មាន​តម្លៃ​ ៦២៦.៨៦៥​ ដុល្លារ​។​ …

ឃី សុវុទ្ធី
https://www.khmertimeskh.com/50614246/china-provides-electronic-equipment-cars-to-senate/