ចិននឹងបញ្ជូនក្រុមវេជ្ជសាស្ត្របុរាណមកកម្ពុជា ដើម្បីជួយពង្រឹងសមត្ថភាពការងារទប់ស្កាត់ជំងឺកូវីដ ១៩
ក្រសួងសុខាភិបាលកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបញ្ជូនក្រុមវេជ្ជសាស្ត្របុរាណចិន មកកាន់ប្រទេសកម្ពុជា ដើម្បីជួយពង្រឹងសមត្ថភាពការងារទប់ស្កាត់ជំងឺកូវីដ ១៩ ដោយការបញ្ចូលនូវវេជ្ជសាស្ត្របុរាណចិន ក្នុងការព្យាបាលជំងឺនេះ។ …