ប្រធានាធិបតីចិន មកទស្សនកិច្ចនៅប្រទេសកម្ពុជាជាមួយនឹងជំនួយ
ប្រធានាធិបតីចិន ស៊ី ជីនភីង មិនមែនមកទស្សនកិច្ចនៅប្រទេសកម្ពុជាដោយដៃទទេ [ដោយគ្មានជំនួយ] នោះទេ។ នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់ប្រទេសកម្ពុជាក្នុងឋានៈជាប្រមុខរដ្ឋកាលពីម្សិលមិញ លោកបានសន្យាផ្ដល់ជំនួយប្រមាណ២៣៧លានដុល្លារ លុបចោលបំណុលរដ្ឋជិត៩០លានដុល្លារ ផ្ដល់ជំនួយគាំទ្រយោធាជិត១៥លានដុល្លារ និងចុះកិច្ចព្រមព្រៀងថ្មីៗជាច្រើន។ បន្ទាប់ពីធ្វើដំណើរមកដល់ប្រទេសកម្ពុជានៅពេលរសៀល ជាដំបូងលោក ស៊ី បានចូលគាល់ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្ដេចម៉ែ នរោត្តម មុនីនាថ បន្ទាប់មកជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ ដើម្បីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម កិច្ចព្រមព្រៀងអភិវឌ្ឍន៍ និងកិច្ចព្រមព្រៀងអប់រំថ្មីៗជាច្រើន។ …
ឃី សុវុឌ្ឍី, BEN PAVIOUR និង ឃួន ណារិម
http://www.cambodiadailykhmer.com/34830