វិនិយោគិន​ ចាប់អារម្មណ៍​លើ​ការគ្រប់គ្រង​មូលនិធិ

ក្រុម​វិនិយោគិន​ចិន​បាន​បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​លើ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​នៅ​កម្ពុជា ខណៈ​វិស័យនេះ​កំពុង​បង្ហាញ​ពី​កំណើន​នៅក្នុង​ទីផ្សារ​មូលធន​កម្ពុជា​។ ការបង្ហាញ​ចំណាប់អារម្មណ៍​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​មួយ​ជាមួយ​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​កាលពី​ថ្ងៃ​ចន្ទ​។ លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​ឲ្យ​ដឹងថា ក្នុងជំនួប​ពិភាក្សា​មួយ​កាលពី​ថ្ងៃទី​ ២ ខែ​ ធ្នូ ឆ្នាំ​ ២០១៩ វិនិយោគិន​ចិន​ ១ ​ក្រុម​បានបង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​លើ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​នៅ​កម្ពុជា​។ លោក​ថ្លែងថា​៖ «​ពួកគេ​មក​សិក្សា​ទីផ្សារ​ផ្នែក​បរធនបាលកិច្ច​របស់​យើង និង​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​មូលនិធិ ព្រោះ​គេ​យល់ថា​នៅ​កម្ពុជា​មាន​អ្នកមាន​លុយ​ភាគច្រើន​អត់​ដឹង​វិនិយោគ​អ្វី​»​។ …

ធូ វិរៈ
https://bit.ly/2r7jfPY