ជនជាតិដើមភាគតិចជងនៅជ្រលងភ្នំអារ៉ែងបញ្ឈប់សកម្មភាពសិក្សារបស់វិស្វករចិនជាថ្មី
ប្រជាជនជនជាតិដើមភាគតិចជងមួយក្រុមដែលមានគ្នា២០នាក់នៅតំបន់ជ្រលងភ្នំអារ៉ែងក្នុងខេត្តកោះកុង បានបិទផ្លូវដើម្បីរារាំងកុំឲ្យវិស្វករចិនមួយក្រុមចូលទៅដល់ទីតាំងទំនប់វារីអគ្គិសនីដែលត្រូវបានស្នើឡើងដ៏ចម្រូងចម្រាស។ អ្នកភូមិជនជាតិជងជាច្រើននាក់បាននាំគ្នាជួបជុំនៅក្បែរផ្លូវឆ្ពោះទៅទីតាំងទំនប់វារីអគ្គិសនីស្ទឹងឆាយអារ៉ែង អស់រយៈពេលពីរខែកន្លងមកហើយ ក្នុងគោលបំណងទប់ស្កាត់មិនឲ្យវិស្វករចិនមួយក្រុមព្យាយាមសិក្សាតំបន់នោះ។ ពួកគាត់បានទទួលជោគជ័យក្នុងការបញ្ឈប់សកម្មភាពបុគ្គលិកចំនួនពីរដងរួចមកហើយ។ …