ស្ពាន​ជ្រោយចង្វារ​ទី​១​ ត្រូវ​បាន​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​បន្ទាប់​ពី​ជួសជុល​ជាង​ ១​ ឆ្នាំ​

ស្ពាន​ជ្រោយចង្វារ​ទី​១​ ឬ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ ត្រូវ​បាន​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​ បន្ទាប់​ពី​បាន​ផ្អាក​ដើម្បី​ធ្វើការ​ជួសជុល​កែ​លម្អ​គុណភាព​ និង​សោភណភាព​ អស់​រយៈពេល​ជាង​ ១​ ឆ្នាំ​ដោយ​បាន​ចំណាយ​ថវិកា​ជួសជុល​អស់​ប្រមាណ​ ៣០​ លាន​ដុល្លារ​។​ ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​នេះ​ បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​លោក​ Hidehisa​ Horinouchi​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។​ ក្នុង​ឱកាស​នោះ​លោក​ ហ៊ុន​ សែន​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​ និង​ប្រជាជន​ជប៉ុន​ដែល​ជា​និច្ចកាល​តែង​យកចិត្តទុកដាក់​ជួយ​កសាង​ និង​អភិវឌ្ឍ​ប្រទេស​ កម្ពុជា​។​ …​

ឃុត សុភចរិយា
https://bit.ly/2uPg25v