សេវារថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញនឹងបង្កើនផ្លូវរត់ដល់ទៅ៣ខ្សែ
មន្ត្រីសាលារាជធានីមួយរូបបានឲ្យដឹងថា នៅខែកញ្ញាខាងមុខនេះ សាលារាជធានីភ្នំពេញនឹងបង្កើតផ្លូវរថយន្តក្រុងថ្មីចំនួនពីរខ្សែទៀត បន្ទាប់ពីរថយន្តក្រុងប្រើរួចមួយទឹកចំនួន៤០គ្រឿងដែលត្រូវបញ្ជាទិញពីប្រទេសកូរ៉េខាងត្បូង បានមកដល់កំពង់ផែក្រុងព្រះសីហនុកាលពីសប្ដាហ៍មុន។ ប្រព័ន្ធរថយន្តក្រុងសាធារណៈថ្មីថ្មោងនេះ កំពុងបម្រើសេវារួចទៅហើយនៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែបច្ចុប្បន្នសេវារថយន្តក្រុងនេះមានតែមួយខ្សែប៉ុណ្ណោះ ដែលធ្វើដំណើរឆ្លងកាត់ចំណតចំនួន៣៦តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ចាប់តាំងពីខែកុម្ភៈមក។ …
ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/17873/