សេវា​រថយន្ត​ក្រុងសាធារណៈ​​​​ក្នុង​រាជ​ធានី​ភ្នំពេញ​​នឹង​បង្កើន​ផ្លូវ​រត់​ដល់ទៅ​៣ខ្សែ

មន្ត្រី​សាលា​រាជ​ធានី​មួយ​រូប​បាន​ឲ្យ​ដឹង​ថា នៅ​ខែ​កញ្ញា​ខាង​មុខ​​នេះ​ សាលា​រាជ​ធានី​ភ្នំពេញ​នឹង​បង្កើត​ផ្លូវ​រថយន្ត​ក្រុង​ថ្មី​ចំនួន​ពីរ​ខ្សែ​ទៀត​​ បន្ទាប់​ពី​រថយន្ត​ក្រុង​ប្រើ​​រួច​មួយ​ទឹក​ចំនួន​៤០គ្រឿង​ដែល​ត្រូវ​​បញ្ជា​ទិញ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​មក​ដល់​កំពង់​ផែ​ក្រុង​ព្រះសីហនុ​កាលពី​សប្ដាហ៍​មុន។ ប្រព័ន្ធ​រថយន្ត​ក្រុង​សាធារណៈថ្មីថ្មោង​នេះ​ កំពុង​បម្រើ​សេវា​​រួច​ទៅ​ហើយ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ប៉ុន្តែ​បច្ចុប្បន្ន​សេវា​រថយន្ត​​ក្រុង​នេះ​​មាន​តែ​មួយ​ខ្សែ​ប៉ុណ្ណោះ ដែល​​​ធ្វើ​ដំណើរ​​ឆ្លង​កាត់​ចំណត​ចំនួន​៣៦​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនីវង្ស ចាប់​តាំង​ពី​ខែ​កុម្ភៈ​មក​។ …

ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/17873/