សាលារាជធានីរារាំងមិនឲ្យសកម្មជនជិះកង់ធ្វើយុទ្ធនាការប្រឆាំងទំនប់វារីអគ្គិសនីនៅកោះកុង
កាលពីម្សិលមិញ កងកម្លាំងសន្តិសុខក្រុងភ្នំពេញបានរារាំងសកម្មជនមិនឲ្យជិះកង់នៅក្នុងទីក្រុងធ្វើយុទ្ធនាការប្រឆាំងការសាងសង់ទំនប់វារីអគ្គិសនីនៅក្នុងខេត្តកោះកុង ដោយអះអាងថា អ្នករៀបចំមិនបានស្នើសុំការអនុញ្ញាតពីសាលារាជធានីទេ។ អង្គការ Mother Nature បានធ្វើយុទ្ធនាការតាងនាមឲ្យសហគមន៍ជនជាតិដើមភាគតិចជង នៅក្នុងខេត្តកោះកុង ដែលចង់ឲ្យរដ្ឋាភិបាលលុបចោលគម្រោងរបស់ខ្លួនសម្រាប់ទំនប់ស្ទឹងអារ៉ែងកម្លាំង១០៨មេហ្គាវ៉ាត់។ គម្រោងនេះនឹងធ្វើឲ្យប្រជាជនរាប់រយគ្រួសារផ្លាស់ទីលំនៅ និងធ្វើឲ្យជន់លិចដីលំនៅដ្ឋានដូនតារបស់ពួកគេនៅតាមព្រៃ ដែលជាកន្លែងរស់នៅរបស់សត្វជិតផុតពូជមួយចំនួនផងដែរ។ …
ម៉ិច ដារ៉ា និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/18634/