សាលា​រាជធានី​ប្រើ​សន្តិ​សុខ​ខណ្ឌ​ឲ្យ​ជួយ​ប្រមូល​សំរាម​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​

​​កាល​​​ពីម្សិលមិញ សន្តិសុខ​​​ខណ្ឌ​​​ ដែល​​​ជា​​​រឿយ​​​ៗ​​​ត្រូវ​​​បាន​​គេ​ប្រើ​​​ឲ្យ​​​បំបែក​​​បាតុកម្ម និង​​​វាយ​​​ដំ​​​អ្ន​​ក​​​តវ៉ា​​​នោះ ​ពេល​នេះ​​ត្រូវ​​​បាន​​​សាលារាជធានី​​​ប្រើ​​​ឲ្យ​​​ជួយ​​​សម្អាត​​​ទីក្រុង​​​នៅ​​​ពេល​​​កម្មករ​​​ប្រមូល​​​សំរាម​​​រាប់​​​រយ​​​នាក់​​​បន្ត​​​ធ្វើ​​​កូដកម្ម​​​ទាម​​​ទារ​​​ដំ​​​ឡើង​​​ប្រាក់​​​ខែ​​​ និង​​​លក្ខខណ្ឌ​​​ការងារ​​​ល្អ​​​ប្រសើរ​​​។ លោក ឡុង​​​ ឌី​​​ម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​រាជ​​​ធានី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រថយន្ត​​​ក្រុមហ៊ុន​​​ស៊ីន​​​ទ្រី ៦០​គ្រឿង​​​បាន​​​វិល​​​ត្រឡប់​​​ទៅ​​​ប្រមូល​​​សំរាម​​​នៅ​​​តាម​​​ផ្លូវ​​​នានា​​​វិ​​​ញ​​​ហើយ​កាល​​​ពី​​​រសៀល​​​ម្សិល​​​មិញ​​​ ប៉ុន្តែ សាលា​​​រាជ​​​ធានី​​​បាន​​​ប្រមូល​​​កម្លាំង​​​បន្ថែម​​​ឲ្យ​ជួយ​​​រក្សា​​​សណ្តាប់​​​ធ្នាប់​​​ឲ្យ​​​បាន​​​ល្អ​​​សម្រាប់​​​ព្រះរាជ​​​ពិធី​​​ដង្ហែ​​​ព្រះ​​​បរម​​​អដ្ឋិ របស់​​​សម្តេច​​​ឪ​​​ នរោត្តម​​​ សីហនុ យក​​​ទៅ​​​តម្កល់​​​នៅ​​​ចុង​​​សប្តាហ​​​៍​​​នេះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” យើ​​ង​​​មាន​​​​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពី​​​ស្ថាន​​​ភាព​​​នេះ​​​ ពីព្រោះ​​​ជិត​​​ដល់​​​​​ព្រះ​​​​​​រាជ​​​ពិធី​ដង្ហែ​​ព្រះ​​​បរម​​​អដិ្ឋ​​​របស់​​​ព្រះ​​​មហាក្សត្រ​​​យក​​​ទៅ​​​តម្កល់​​​ហើយ​​​។ យើង​​​ប្រើ​​​សន្តិសុខ​​​ខណ្ឌ​​​នីមួយ​​​ៗ​​​ឲ្យ​​​ជួយ​​​អ្នក​​​បើក​​​បរ​​​”។ …

បែន​ សុខហ៊ាន និង ហ៊ូលលី រ៉ូបិនស៊ិន
http://www.cambodiadailykhmer.com/news/16910/