សាលារាជធានីរិះគន់ក្រុមហ៊ុនសីុនទ្រី ចំពោះការប្រមូលសំរាមមិនបានត្រឹមត្រូវ
កាលពីម្សិលមិញ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ភ្នំពេញបានរិះគន់ក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី ចំពោះដំណើរការមិនល្អរបស់ក្រុមហ៊ុននេះក្នុងការ ប្រមូលសំរាមក្នុងក្រុង បន្ទាប់ពីកម្មករប្រមូលសំរាម បានធ្វើកូដកម្មកាលពីសប្តាហ៍មុនម្តងទៀតដោយ ធ្វើឲ្យសំរាមនៅពាសពេញផ្លូវ។
កម្មករ ប្រមូលសំរាមក្រុមហ៊ុន ស៊ីនទ្រី បានបញ្ចប់កូដកម្ម លើកទី២របស់ខ្លួននៅឆ្នាំនេះកាលពីថ្ងៃពុធ បន្ទាប់ពីមានការព្រមព្រៀងចំពោះការដំឡើងប្រាក់ឈ្នួល ១០ ដុល្លារក្នុងមួយខែ។ កូដកម្មនេះបានបញ្ចប់តែ ពីរថ្ងៃប៉ុណ្ណោះមុនព្រះរាជពិធីដង្ហែព្រះអដ្ឋិ ព្រះបរមរតនកោដ្ឋសម្តេចឪ នរោត្តម សីហនុ យកទៅ តម្កល់ ដោយធ្វើឲ្យសាលារាជធានីប្រមូលសន្តិសុខ ខណ្ឌរបស់ខ្លួនទៅជួយប្រមូលសំរាម។ …
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/17164/