សាលារាជធានីរិះគន់ក្រុមហ៊ុនសីុនទ្រី ចំពោះការប្រមូលសំរាមមិនបានត្រឹមត្រូវ

កាល​​​ពីម្សិលមិញ លោក​​​ ប៉ា​​​ សុជាតិ​​​វង្ស អភិបាល​​​រាជ​​​ធានី​​​ ភ្នំពេញ​​​បាន​​​រិះគន់​​​ក្រុម​​​ហ៊ុន​​​ប្រមូល​​​សំរាម​​​ស៊ីនទ្រី​​​  ចំពោះ​​​ដំណើរការ​​​មិន​​​ល្អ​​​របស់​​​ក្រុម​​​ហ៊ុន​​​នេះ​​​ក្នុ​​​ងការ​ ​​ប្រមូល​​​សំរាម​​​ក្នុង​​​ក្រុង បន្ទាប់​​​ពី​​​កម្មករ​​​ប្រមូល​​​សំរាម​ ​​បាន​​​ធ្វើ​​​កូដ​​​កម្ម​​​កាល​​​ពី​​​សប្តាហ៍​​​មុនម្តង​​​ទៀត​​​ដោយ​​​ ធ្វើ​​​ឲ្យ​​​សំរាម​​​នៅ​​​ពាសពេញ​​​ផ្លូវ​​​។

កម្មករ ​​​ប្រមូល​​​សំរាម​​​ក្រុមហ៊ុន ស៊ីន​​​ទ្រី​​​ បាន​​​បញ្ចប់​​​កូដ​​​កម្ម​​ ​លើក​​​ទី​​​២​​​របស់ខ្លួន​​​នៅ​​​ឆ្នាំ​នេះ​​​កាល​ពី​ថ្ងៃ​ពុធ​​​ បន្ទាប់​ពីមានការ​​​ព្រម​​​ព្រៀង​​​​​​ចំពោះ​​​ការ​​​ដំឡើង​​​ប្រាក់​​​ឈ្នួល​​​ ១០ ​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ។ កូដ​​​កម្ម​​​នេះ​​​បាន​​​បញ្ចប់​​​តែ​​​ ពីរ​​​​​​ថ្ងៃ​​​ប៉ុណ្ណោះ​​​មុន​​​ព្រះ​​​រាជពិធី​​​ដង្ហែ​​​ព្រះអដ្ឋិ​​​ ព្រះ​​​បរម​​​រតន​​​កោដ្ឋ​​​សម្តេច​​​ឪ​​ នរោត្តម​​​ សីហនុ​​​ យក​​​ទៅ​​​ តម្កល់ ដោយ​​​ធ្វើ​​​ឲ្យ​​​​​​សាលា​​​រាជ​​​ធានី​​​ប្រមូល​​​សន្តិសុខ​​​ ខណ្ឌ​​​របស់​​​ខ្លួន​​​ទៅ​​​ជួយ​​​ប្រមូល​​​សំរាម​​​។ …

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/17164/