សាលារាជធានីភ្នំពេញច្រានចោលសំណើសុំរៀបចំវេទិកាសាធារណៈនៅទីលានប្រជាធិបតេយ្យ
សហជីព និងសមាគមសរុបចំនួន១៨អង្គភាព បានឲ្យដឹងថា ខ្លួននឹងអនុវត្តតាមផែនការរៀបចំវេទិកាសាធារណៈមួយនៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញនៅថ្ងៃសៅរ៍នេះ ទោះបីជាសាលារាជធានីភ្នំពេញបានបដិសេធសំណើរបស់ខ្លួនដោយឈរលើមូលហេតុមានក្តីបារម្ភអំពីសន្តិសុខសាធារណៈក៏ដោយ។ សហជីពដែលកំពុងរៀបចំធ្វើកូដកម្មទូទាំងប្រទេសក្នុងវិស័យកាត់ដេរនៅថ្ងៃទី១២ខាងមុខនេះ ដើម្បីទាមទារប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងមុន និងចំណុចផ្សេងៗទៀតនោះ បានផ្ញើលិខិតមួយច្បាប់ទៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ដើម្បីជូនដំណឹងដល់ស្ថាប័ននេះអំពីវេទិកាសាធារណៈរបស់ខ្លួន។ គួរបញ្ជាក់ថា វេទិកាសាធារណៈនេះនឹងមានការអញ្ជើញថ្នាក់ដឹកនាំរដ្ឋាភិបាល និងថ្នាក់ដឹកនាំគណបក្សប្រឆាំង ឲ្យចូលរួមថ្លែងទៅកាន់កម្មកររោងចក្រកាត់ដេរដែលត្រូវបានរំពឹងថា នឹងមានប្រហែល៣០.០០០នាក់ចូលរួមក្នុងវេទិកានេះ។ សាលារាជធានីភ្នំពេញបានបដិសេធសិទ្ធិជួបជុំរបស់សហជីពនៅទីលានប្រជាធិបតេយ្យ មួយសប្តាហ៍បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា លោក បានដាក់ឲ្យប្រើប្រាស់សិទ្ធិជួបជុំក្នុងរដ្ឋធម្មនុញ្ញឡើងវិញ។ គួរបញ្ជាក់ថា លោក ហ៊ុន សែន បានព្យួរសិទ្ធិនេះកាលពីដើមខែមករា។ …
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/11515/