សាលាក្រុង​ភ្នំពេញ​បដិសេធ​ការ​ជួបជុំ​តវ៉ា​របស់​សហភាព​ការងារ​កម្ពុជា​នៅ​ក្រសួង​ការងារ​

សាលា​រាជធានី​នឹង​មិន​អនុញ្ញាត​ឱ្យ​សហភាព​ការងារ​កម្ពុជា​រៀបចំ​ការ​ជួបជុំ​តវ៉ា​ដែល​គ្រោងទុក​នៅ​មុខក្រសួង​ការងារ​នៅ​ថ្ងៃនេះ​ ដើម្បី​ទាមទារ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ពលករ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ សេវាកម្ម​ និង​វិស័យ​កសិកម្ម​។​ នៅ​ក្នុង​លិខិត​ចុះ​កាលបរិច្ឆេទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ និង​បានឃើញ​កាលពី​ម្សិលមិញ​ លោក​ ឃួ​ង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង​ទៅ​លោក​ ម៉​ម​ រិ​ទ្ធី​ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និ​យោ​ជិ​ក​វិស័យ​ទេសចរណ៍​ និង​សេវាកម្ម​កម្ពុជា​ និង​លោក​ ហេង​ ជឿន​ ប្រធាន​សហព័ន្ធ​សហជីព​ ​កម្មករ​កសិកម្ម​កម្ពុជា​ថា​ សំណើ​របស់​សហភាព​ការងារ​កម្ពុជា​សុំ​ការ​អនុញ្ញាត​ឱ្យ​រៀបចំ​ការ​ជួបជុំ​តវ៉ា​ត្រូវ​បាន​បដិសេធ​។​ …

មុំ គន្ធា
https://www.khmertimeskh.com/50623841/city-hall-rejects-clc-protest-at-labour-ministry-2/