រដ្ឋាករទឹក​គ្រោង​វិនិយោគ​១,៣​លាន​ដុល្លារ​លើ​ទឹកស្អាត​នៅ​​​​កែប

ក្រុមហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​(PPWSA) គ្រោង​វិនិយោគ​លើ​រោងចក្រ​ផលិត និង​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្ត​កែប​ដែល​មាន​ទឹកប្រាក់​១,៣ លាន​ដុល្លារ​ដើម្បី​អាច​ផ្គត់ផ្គង់​ទឹក​ដល់​ប្រជាជន​រស់នៅ​ទីប្រជុំជន​ប្រមាណ​ជាង​១ ០០០ គ្រួសារ​។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​តំណាង​ក្រុមហ៊ុន PPWSA ពី​សប្តាហ៍​មុន​។ លោក ស៊ឹម ស៊ីថា អគ្គនាយក PPWSA បាន​ឲ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​កាលពី ចុងសប្តាហ៍​មុន​ថា ក្រុមហ៊ុន​បាន​ធ្វើការ​សិក្សា​ពី​ឱកាស​ពង្រីក​អាជីវកម្ម​រយៈពេល​១០​ខែ រួច​ហើយ​បន្ទាប់ពី​ត្រូវ​បាន​ផ្តល់​យោបល់​ពី​រដ្ឋាភិបាល​ឲ្យ ពង្រីក​ការ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្ត​កែប​។ ការ​សិក្សា​បាន​បញ្ចប់​រួច​រាល់ ហើយ​ក្រុមហ៊ុន​កំពុង​រង់ចាំ​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​ពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដើម្បី​អនុវត្ត​គម្រោង​។ …

ហ៊ គីមសាយ
http://postkhmer.com/business/business/113831-2014-05-02-05-03-33