រដ្ឋាករទឹកគ្រោងវិនិយោគ១,៣លានដុល្លារលើទឹកស្អាតនៅកែប
ក្រុមហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PPWSA) គ្រោងវិនិយោគលើរោងចក្រផលិត និងផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកែបដែលមានទឹកប្រាក់១,៣ លានដុល្លារដើម្បីអាចផ្គត់ផ្គង់ទឹកដល់ប្រជាជនរស់នៅទីប្រជុំជនប្រមាណជាង១ ០០០ គ្រួសារ។ នេះបើតាមការលើកឡើងពីតំណាងក្រុមហ៊ុន PPWSA ពីសប្តាហ៍មុន។ លោក ស៊ឹម ស៊ីថា អគ្គនាយក PPWSA បានឲ្យដឹងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុនកាលពី ចុងសប្តាហ៍មុនថា ក្រុមហ៊ុនបានធ្វើការសិក្សាពីឱកាសពង្រីកអាជីវកម្មរយៈពេល១០ខែ រួចហើយបន្ទាប់ពីត្រូវបានផ្តល់យោបល់ពីរដ្ឋាភិបាលឲ្យ ពង្រីកការផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកែប។ ការសិក្សាបានបញ្ចប់រួចរាល់ ហើយក្រុមហ៊ុនកំពុងរង់ចាំការផ្តល់ជំនួយបច្ចេកទេសពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីអនុវត្តគម្រោង។ …
ហ៊ គីមសាយ
http://postkhmer.com/business/business/113831-2014-05-02-05-03-33