សមាជិកសភាគណបក្សសង្គ្រោះជាតិព្រមានរដ្ឋមន្ត្រីក្រសួងសាធារណការ អំពីសភាពផ្លូវថ្នល់
កាលពីម្សិលមិញ សមាជិកសភាគណបក្សប្រឆាំងមួយរូបបានប្រើប្រាស់សម័យប្រជុំសភា អំពាវនាវឲ្យអនុម័តជំពូកទី៣ និងទី៤នៃច្បាប់ចរាចរណ៍ថ្មី ដោយទាមទារឲ្យលោក ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួសជុលផ្លូវដែលខូចនៅក្នុងប្រទេសកម្ពុជា បើមិនដូច្នោះទេត្រូវលាលែងពីតួនាទីរបស់ខ្លួន។ … លោកស្រី ស្រីវីណា បានមានប្រសាសន៍ថា ភាគច្រើននៃបំណុលបរទេសដែលរដ្ឋាភិបាលខ្ចី គឺសម្រាប់ស្ថាបនាផ្លូវថ្នល់ដែលលោកស្រីបានលើកឡើងថា បន្ទាប់មកត្រូវបានខូចភ្លាមៗដែរដោយការប្រើប្រាស់ហួសហេតុដែលមិនបានដាក់កម្រិត។ លោកស្រីបានមានប្រសាសន៍ថា “ប្រសិនបើយើងបណ្ដោយឲ្យគុណភាពផ្លូវត្រូវគេធ្វើអាជីវកម្ម ហើយបណ្ដោយឲ្យរថយន្តកុងតឺន័រធំៗបំផ្លាញផ្លូវដូចនេះ ខ្ញុំគិតថា គ្មានអ្វីបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយទេ ក្រៅតែការបន្សល់ទុកនូវបំណុល និងផ្លូវដែលខូចតែប៉ុណ្ណោះ។ …