តំណាង​រាស្ត្រ​សង្គ្រោះ​ជាតិ​ទៅ​តំបន់​ព្រំ​ដែន​ដែល​មាន​វិវាទ

តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង និង​អ្នក​គាំទ្រ​ជាច្រើន​នាក់​គ្រោង​ចុះ​ទៅ​ពិនិត្យ​មើល​ព្រំដែន កម្ពុជា-វៀតណាម នៅ​ក្នុង ស្រុក​រមាស​ហែក នៅ​ចុង​ខែ​នេះ​ជា​ថ្មី​ទៀត ដោយសារ​តែ​ប្រជា​ពលរដ្ឋ​បាន​ប្តឹង​តវ៉ា​ថា ទាហាន វៀតណាម បាន​ហាម​ឃាត់​ពួក​គេ មិន​ឲ្យ​ដើរ​លើ​ដី​ស្រែ​កេរ​ដូន​តា​របស់​ខ្លួន​នៅ​ជាប់​ព្រំដែន។ លោក រៀល ខេមរិន្ទ្រ តំណាង​រាស្រ្ត​ជាប់​ឆ្នោត នៅ​មណ្ឌល ខេត្ត​ស្វាយរៀង បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា នៅ​ថ្ងៃ ទី៣០ ខែ​មិថុនា ខាង​មុខ​នេះ លោក​នឹង​ដឹក​នាំ​អ្នក​គាំទ្រ​គណបក្ស​ប្រហែល​ជាង ១០០ នាក់​ចុះ​ទៅ​ពិនិត្យ​មើល​តំបន់​ផ្ទះ​ខ្មែរ​ប្រាំ​មួយ​ខ្នង ស្ថិត​នៅ​ក្នុង ឃុំ​ដូង ស្រុក​រមាស​ហែក ដែល​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​នេះ បាន​អះអាង​ថា វៀតណាម បាន​ហាម​មិន​ឲ្យ​ពួក​គាត់ ដើរ​លើ​ដី​ស្រែ​របស់​ពួក​គាត់។ …

មាស សុខជា
http://bit.ly/1lAxy34