តំណាងរាស្ត្រសង្គ្រោះជាតិទៅតំបន់ព្រំដែនដែលមានវិវាទ
តំណាងរាស្រ្តគណបក្សប្រឆាំង និងអ្នកគាំទ្រជាច្រើននាក់គ្រោងចុះទៅពិនិត្យមើលព្រំដែន កម្ពុជា-វៀតណាម នៅក្នុង ស្រុករមាសហែក នៅចុងខែនេះជាថ្មីទៀត ដោយសារតែប្រជាពលរដ្ឋបានប្តឹងតវ៉ាថា ទាហាន វៀតណាម បានហាមឃាត់ពួកគេ មិនឲ្យដើរលើដីស្រែកេរដូនតារបស់ខ្លួននៅជាប់ព្រំដែន។ លោក រៀល ខេមរិន្ទ្រ តំណាងរាស្រ្តជាប់ឆ្នោត នៅមណ្ឌល ខេត្តស្វាយរៀង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា នៅថ្ងៃ ទី៣០ ខែមិថុនា ខាងមុខនេះ លោកនឹងដឹកនាំអ្នកគាំទ្រគណបក្សប្រហែលជាង ១០០ នាក់ចុះទៅពិនិត្យមើលតំបន់ផ្ទះខ្មែរប្រាំមួយខ្នង ស្ថិតនៅក្នុង ឃុំដូង ស្រុករមាសហែក ដែលប្រជាពលរដ្ឋក្នុងតំបន់នេះ បានអះអាងថា វៀតណាម បានហាមមិនឲ្យពួកគាត់ ដើរលើដីស្រែរបស់ពួកគាត់។ …
មាស សុខជា
http://bit.ly/1lAxy34