បក្ស​ប្រឆាំង​វិល​ចូល​ប្រជុំ​រដ្ឋសភា​ វិញ​នៅ​ថ្ងៃ​ស្អែក

តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ប្រមាណ​ ៤០ នាក់​ដែល​កំពុង​មាន​វត្តមាន​នៅក្នុង​ប្រទេស​បាន​សម្រេច​បញ្ចប់​ការ​ធ្វើ​ពហិការ​ហើយ​នឹង​ចូលរួម​ប្រជុំ​​រដ្ឋសភា​វិញនៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​ដើម្បី​អនុម័ត​ច្បាប់​មួយ​ចំនួន​ដែល​ចាំបាច់។

ប៉ុន្តែ​លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​​ថ្លែង​ថា​បើ​ទោះបី​ជា​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រជុំ​រដ្ឋសភា​ក៏ដោយ​ប៉ុន្តែ​មិន​ច្បាស់​ទេ​ថា​តើ​តំណាង​រាស្រ្ត​ទាំងអស់​នឹង​លើក​ដៃ​ដើម្បី​គាំទ្រ និង​​បោះឆ្នោត​អនុម័ត​លើ​ច្បាប់​ទាំងអស់​នេះ​​ឬ​យ៉ាង​ណា​នោះ​ទេ​ដោយ​រង់ចាំ​ពិនិត្យ​ច្បាប់​ទាំងនេះ​ឲ្យ​បាន​ដិត​ដល់​ជា​មុន​សិន។ …

មាស សុខជា
http://bit.ly/1P3Pcf8