មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មួយ​​​រូប​​​ទៀត​​​ត្រូវ​​​​​​ចាប់ខ្លួន​​​​​​ជុំ​​​វិញ​​​ករណី​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​កាល​​​ពី​​​ខែ​​​កក្កដា

មន្ត្រី​​​សំខាន់​​​មួយ​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​ត្រូវ​​​តុលាការ​​​ចេញ​​​ដីកា​​​ឲ្យ​​​ចូល​​​​​​បំភ្លឺ​​​ជុំ​​​វិញ​​​ការ​​​ពាក់​​​ព័ន្ធ​​​របស់​​​លោក​​​នៅ​​​ក្នុង​​​ហេតុ​​​ការណ៍​​​ប៉ះ​​​ទង្គិច​​​គ្នា​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥​​​ខែកក្កដា នៅ​​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យនោះ​​​ ​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ ខណៈ​​​កំពុង​​​បើក​​​បរ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ខ្លួន​​​ទៅ​​​ពន្ធ​​​នាគារ​​​កាល​​​ពី​​​ម្សិលមិញ​​​ នេះ​​​បើ​​​យោង​​​តាមការ​​​លើក​​​ឡើង​​​របស់​​​​​​មន្ត្រី​​​នគរ​​​បាល​​​ និង​​​មេធាវី​​​របស់​​​លោក​​​។ លោក​​​ មៀច សុវណ្ណារ៉ា ដែល​​​បាន​​​ឈរ​​​ឈ្មោះ​​​ជា​​​បេក្ខ​​​ភាព​​​តំណាង​​​រាស្ត្រ​​​មណ្ឌល​​​បន្ទាយ​​​មាន​​​ជ័យ​​​តំណាង​​​ឲ្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​កាល​​​ពី​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៣ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន ខណៈ​​​កំពុង​​​អង្គុយ​​​នៅ​​​កៅអី​​​ក្រោយ​​​នៃ​​​រថយន្ត​​​របស់​​​លោក បន្ទាប់​​​ពី​​​នគរ​​​បាល​​​បាន​​​ឃាត់​​​រថយន្ត​​​​​​លោក​​​នៅ​​​តាម​​​បណ្តោយ​​​មហាវិថី​​​ព្រះ​​​នរោត្តម ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ជិត​​​ធនាគារ​​​ជាតិ​​​។ …

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/20505/