នៅ​​​ខួប​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​សន្តិ​​​ភាព គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ថា សល់​​​​​​ចំណុច​​​ច្រើន​​​ទៀត​​​ដែល​​​ត្រូវ​​​ធ្វើ​​​​​​​​​​​​

រយៈ​​​ពេល​​​២៤​​​ឆ្នាំ​​​​​​បន្ទាប់​​​ពី​​​​​​ភាគី​​​នយោ​​​បាយ​​​​​​ច្បាំង​​​គ្នា​​​​​​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​សន្តិភាព​​​ក្រុង​​​ប៉ារីស​​​ ជា​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដ៏​​​ទូលំ​​​ទូលាយ​​​ ដើម្បី​​​បញ្ចប់​​​​​​នូវ​​​​​​សង្គ្រាម​​​ស៊ី​​​វិល​​​ និង​​​​​​កសាង​​​លទ្ធិ​​​ប្រ​​​ជា​​​ធិបតេយ្យ​​​ឡើង​​​វិញ​​​​​​នៅ​​​កម្ពុជា លោក កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​ប្រ​​​ឆាំង​​​​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ការ​​​សន្យា​​​ជាច្រើន​​​​​​មិន​​​ទាន់​​​បាន​​​បំពេញ​​​នៅ​​​ឡើយ។

ក្នុង​​​ពិធី​​​ប្រារព្ធ​​​ខួប​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​​​​​​​នៅ​​​ខេត្ត​​​កំពង់​​​ស្ពឺ លោក​​​ សុខា បាន​​​ប្រាប់​​​អ្នក​​​គាំទ្រ​​​ថា រដ្ឋាភិបាល​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​​​​កម្ពុជា​​​​​​ខក​​​ខាន​​​​​ជាង​​​ពីរ​​​ទសវត្សរ៍​​​មក​​​នេះ​​​​មិន​​​បាន​​​អនុវត្ត​​​​​​ចំណុច​​​របស់​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​ជា​​​ប្រវត្តិ​​​សាស្ត្រ​​​នេះទេ​​​។​​​​​​​​​​​​​​​​​​ …

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/28308/