គណបក្សសង្គ្រោះជាតិនឹងចាក់បញ្ចាំងខ្សែភាពយន្តស្តីពីការសម្លាប់លោក ជា វិជ្ជា
គណបក្សសង្គ្រោះជាតិមានគម្រោងបញ្ចាំងខ្សែភាពយន្តឯកសារដែលត្រូវបានហាមឃាត់ដែលមានចំណងជើងថា “នរណាសម្លាប់ ជា វិជ្ជា?” នៅសប្តាហ៍នេះដើម្បីរំឭកខួបលើកទី១១នៃការសម្លាប់មេដឹកនាំសហជីពសេរីកម្មករនៅមុខតូបកាសែតមួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។ លោកស្រី មូរ សុខហួរ ប្រធានកិច្ចការសាធារណៈគណបក្សសង្គ្រោះជាតិបានប្រកាសតាមទំព័រហ្វេសប៊ុករបស់លោកស្រីកាលពីម្សិលមិញថា ខ្សែភាពយន្តដែលថា រដ្ឋាភិបាលជាប់ពាក់ព័ន្ធក្នុងការសម្លាប់មេដឹកនាំសហជីពរូបនេះនោះ នឹងត្រូវបញ្ចាំងនៅទីស្នាក់ការកណ្តាលរបស់គណបក្សប្រឆាំងនៅក្នុងរាជធានីភ្នំពេញនៅម៉ោង៥ល្ងាចថ្ងៃព្រហស្បតិ៍។ …
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/22033/