លោក សម រង្ស៊ី ៖ ស្ថានីយទូរទស្សន៍ CNRP ទទួលបានការសន្យាផ្ដល់ប្រាក់១,៥លានដុល្លារ ហើយឈប់លក់ភាគហ៊ុន
កាលពីម្សិលមិញ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានលើកឡើងថា លោកទទួលបានការសន្យាផ្ដល់មូលនិធិយ៉ាងតិច១,៥លានដុល្លារ សម្រាប់គម្រោងបើកស្ថានីយទូរទស្សន៍របស់គណបក្សប្រឆាំង ប៉ុន្តែត្រូវបានបង្ខំឲ្យបោះបង់ចោលគម្រោងលក់ភាគហ៊ុនដើម្បីរៃអង្គាសមូលនិធិ។ ក្រុមហ៊ុនឯកជនមួយដែលត្រូវបានបង្កើតឡើងដោយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំមុនទទួលបានអាជ្ញាប័ណ្ណដើម្បីបង្កើតស្ថានីយទូរទស្សន៍គ្រប់គ្រងដោយគណបក្សប្រឆាំងលើកដំបូងនៅក្នុងប្រទេសកម្ពុជា ហើយកាលពីថ្ងៃពុធ លោក សម រង្ស៊ី បានត្រឡប់ពីដំណើរទៅក្រៅប្រទេសដើម្បីលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនដែលមានតម្លៃ១.០០០ដុល្លារក្នុងមួយហ៊ុនទៅឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលសុទ្ធតែជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុប ប្រទេសកាណាដា និងសហរដ្ឋអាមេរិក។ …
អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/25726/