លោក​ សម រង្ស៊ី ៖ ​ស្ថានីយ​ទូរទស្សន៍​ CNRP ទទួល​បាន​ការ​សន្យា​​ផ្ដល់​ប្រាក់​១,៥​លាន​ដុល្លារ​ ហើយ​ឈប់លក់ភាគហ៊ុន​

កាលពី​ម្សិលមិញ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​​បាន​លើក​ឡើង​ថា លោក​ទទួល​បាន​ការ​សន្យា​​ផ្ដល់មូលនិធិ​យ៉ាង​តិច​​១,៥លាន​ដុល្លារ​ សម្រាប់​គម្រោង​បើក​ស្ថានីយ​ទូរទស្សន៍​របស់​គណបក្ស​ប្រឆាំង​ ប៉ុន្តែ​ត្រូវ​បាន​បង្ខំ​ឲ្យ​បោះ​បង់​ចោល​​​​គម្រោង​លក់​ភាគហ៊ុន​ដើម្បី​រៃអង្គាស​​មូលនិធិ​។ ក្រុម​ហ៊ុន​ឯកជន​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​មុន​ទទួល​បាន​អាជ្ញាប័ណ្ណ​​ដើម្បី​បង្កើត​​ស្ថានីយ​ទូរទស្សន៍​​​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រឆាំង​​លើក​ដំបូង​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ ហើយ​កាលពី​ថ្ងៃ​ពុធ លោក សម រង្ស៊ី បាន​​ត្រឡប់​​ពី​ដំណើរ​ទៅ​ក្រៅ​ប្រទេស​​ដើម្បី​លក់​ភាគហ៊ុន​នៅ​ក្នុង​ក្រុម​ហ៊ុន​ដែល​មាន​​តម្លៃ​១.០០០​ដុល្លារ​​ក្នុង​មួយ​ហ៊ុន​​​ទៅ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​សុទ្ធតែ​ជា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​តំបន់​អឺរ៉ុប ប្រទេស​កាណាដា និង​សហរដ្ឋ​អាមេរិក​។ …

អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/25726/