សកម្មជនបក្សប្រឆាំងចង់ចូលរួមប្រយុទ្ធជាមួយអាមេរិក
សកម្មជនយុវជនគណបក្សប្រឆាំង យ៉ាងហោច ៥០ នាក់កំពុងសុំការអនុញ្ញាតចូលរួមការប្រយុទ្ធដែលដឹកនាំដោយសហរដ្ឋអាមេរិក ទៅលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម ជាអ្វីដែលពួកគេអះអាងថា ដើម្បីជាថ្នូរស្នើឲ្យអាមេរិក ជួយពួកគេប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់វៀតណាម។ នេះបើតាមលោក សួង សុភ័ណ្ឌ អាយុ ២៧ឆ្នាំ ជាបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក្នុង ខេត្តប៉ៃលិន។ លោក សុភ័ណ្ឌបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលម្សិលមិញថា៖ «យុវជនដែលចង់ចូលរួមប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធអ៊ិស្លាម បានត្រៀមខ្លួនរួចហើយ ហើយនេះ គឺជាការសម្រេចចិត្តដោយផ្ទាល់ខ្លួនពួកគេ»។ លោកបន្ថែមថា ក្រុមយុវជន ដែលជាអ្នកជាតិនិយម ចង់តំណាងកម្ពុជាជាផ្នែកនៃក្រុមចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក។ …
មាស សុខជា
http://bit.ly/1wtm1aV