មេឃុំ​ម្នាក់​ដឹកនាំ​ការ​ត​វ៉ា​ប្រឆាំង​អង្គការ​អាដហុក​ក្នុង​ខេត្ត​បាត់​ដំបង

មេឃុំ​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ម្នាក់​​​ នៅ​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​ បាន​​​ដឹក​​​នាំ​​​អ្ន​​​ក​​​ភូមិ​​​ជាង​​​១៥០នាក់​​​នៅ​​​ក្នុង​​​ការ​​​ត​វ៉ា​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ នៅ​​​ខាង​​​ក្រៅ​​​ការិយាល័យ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក បន្ទាប់​​​ពី​​​តំណាង​​​ម្នាក់របស់​​​អង្គការ​​​នេះ បាន​​​ចោទ​​​ប្រកាន់​​​មន្ត្រី​​​រូប​​​នេះ​​​ពី​​​បទ​​​ពុក​​​រលួយ​​​ដោយតាមចោទថា​​​បាន​​​លក់​​​ដី​​​រដ្ឋ​​​ទៅ​​​ឲ្យ​​​អ្នក​​​ភូមិ​​​ក្នុង​​​​​​មូល​​​ដ្ឋាន​​​។​​​​​​

នៅ​​​ក្នុង​​​បទ​​​សម្ភាស​​​ជាមួយ​​​វិទ្យុ​​​អាស៊ី​​​សេរី កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៧​​​ ខែ​​​កញ្ញា​​​ លោក យិន​​​ ម៉េង​​​លី អ្នក​​​សម្រប​​​សម្រួល​​​របស់​​​អង្គការ​​​អាដ​​​ហុក​​​ប្រចាំ​​​ខេត្ត​​​នេះ​​​បាន​​​ចោទ​​​ប្រកាន់​​​លោក ឈា នី មេ​​​ឃុំ​​​បឹង​​​ប្រាំ​​​ ក្នុង​​​ស្រុក​​​បវេល ថា​​​បាន​​​លក់​​​ដី​​​ជា​​​ច្រើន​​​ក្បាល​​​នៅខាង​​​ក្នុង​ដី​​​សម្បទាន​​​សង្គម​​​កិច្ច​​​ទំហំ​​​៣.៦៣៨​​​ហិកតា​​​ ដែល​​​ត្រូវ​​​បាន​​​ផ្តល់​​​ទៅ​​​ឲ្យ​​​​​​អ្នក​​​ភូមិ​​​ចំនួន​​​១.៥៤៩​​​គ្រួសារ​​​កាល​​​ពី​​​ឆ្នាំ​​​២០១១។

លោក ម៉េង​​លី​​​​​​ បាន​​​ប្រាប់​​សេវាផ្សព្វផ្សាយព័ត៌មាននោះ​​​ថា លោក​​​ ឈា នី បាន​​​បោក​​​ប្រាស់​​​អ្នក​​​ភូមិ​​​ប្រហែល​​​១០០គ្រួសារ​​​យក​​​ប្រាក់​​​ប្រហែល​​​៣លាន​​​រៀល​​​ក្នុង​​​មួយ​​​គ្រួសារៗ ដោយ​​​សន្យា​​​ផ្តល់​​​ដី​​​លំនៅ​​​ដ្ឋាន​​​ទំហំ​​​​​៤០​​​ម៉ែត្រ​​​ក្រឡានិង​​​ដី​​​ស្រែ​​​ទំហំ​​​ប្រាំ​​​ហិកតា​​​​​​ នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​សាធារណៈ​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១២ ខែ​​​កញ្ញា​​​ ​​​ជា​​​ថ្នូរ​​​នឹង​​​ប្រាក់​​​។ …

អូន ភាព
http://www.cambodiadailykhmer.com/news/19650/