មេឃុំម្នាក់ដឹកនាំការតវ៉ាប្រឆាំងអង្គការអាដហុកក្នុងខេត្តបាត់ដំបង
មេឃុំមកពីគណបក្សប្រជាជនកម្ពុជាម្នាក់ នៅក្នុងខេត្តបាត់ដំបង បានដឹកនាំអ្នកភូមិជាង១៥០នាក់នៅក្នុងការតវ៉ាមួយកាលពីថ្ងៃសុក្រ នៅខាងក្រៅការិយាល័យអង្គការសិទ្ធិមនុស្សអាដហុក បន្ទាប់ពីតំណាងម្នាក់របស់អង្គការនេះ បានចោទប្រកាន់មន្ត្រីរូបនេះពីបទពុករលួយដោយតាមចោទថាបានលក់ដីរដ្ឋទៅឲ្យអ្នកភូមិក្នុងមូលដ្ឋាន។
នៅក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៧ ខែកញ្ញា លោក យិន ម៉េងលី អ្នកសម្របសម្រួលរបស់អង្គការអាដហុកប្រចាំខេត្តនេះបានចោទប្រកាន់លោក ឈា នី មេឃុំបឹងប្រាំ ក្នុងស្រុកបវេល ថាបានលក់ដីជាច្រើនក្បាលនៅខាងក្នុងដីសម្បទានសង្គមកិច្ចទំហំ៣.៦៣៨ហិកតា ដែលត្រូវបានផ្តល់ទៅឲ្យអ្នកភូមិចំនួន១.៥៤៩គ្រួសារកាលពីឆ្នាំ២០១១។
លោក ម៉េងលី បានប្រាប់សេវាផ្សព្វផ្សាយព័ត៌មាននោះថា លោក ឈា នី បានបោកប្រាស់អ្នកភូមិប្រហែល១០០គ្រួសារយកប្រាក់ប្រហែល៣លានរៀលក្នុងមួយគ្រួសារៗ ដោយសន្យាផ្តល់ដីលំនៅដ្ឋានទំហំ៤០ម៉ែត្រក្រឡានិងដីស្រែទំហំប្រាំហិកតា នៅក្នុងកិច្ចប្រជុំសាធារណៈមួយកាលពីថ្ងៃទី១២ ខែកញ្ញា ជាថ្នូរនឹងប្រាក់។ …