លោក ស ខេង ប្រកាសផែនការដំឡើងប្រាក់ខែដល់មន្ត្រីឃុំ-សង្កាត់
កាលពីម្សិលមិញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសផែនការដំឡើងប្រាក់ខែដល់មន្ត្រីភូមិនិងឃុំ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យគម្លាតរវាងប្រាក់ខែមន្ត្រីរាជការថ្នាក់ក្រោម និងថ្នាក់លើខិតជិតគ្នា។
សេចក្ដីព្រាងអនុក្រឹត្យនេះដែលនឹងឃើញថា ប្រាក់ខែមេឃុំ-ចៅសង្កាត់នឹងដំឡើងពី៣០០.០០០រៀលក្នុងមួយខែដល់៤០០.០០០រៀលត្រូវបានដាក់ជូនអំឡុងសុន្ទរកថារបស់លោក ស ខេង នៅកិច្ចប្រជុំលើកទី៩នៃគណៈកម្មាធិការជាតិសម្រាប់អភិវឌ្ឍន៍ប្រជាធិបតេយ្យថ្នាក់ក្រោមជាតិនៅក្រសួងមហាផ្ទៃ។ …