ក្រុមហ៊ុនមួយអាចនឹងទទួលបានអាជ្ញាប័ណ្ណជីករ៉ែ
បន្ទាប់ពីកិច្ចពិភាក្សាជាមួយនឹងអ្នកភូមិជនជាតិដើមភាគតិចកាលពីថ្ងៃចុងសប្តាហ៍ ដែលមានការសន្យាផ្តល់ការងារ និងមេរៀនភាសាអង់គ្លេស ធ្វើឲ្យមានក្តីសង្ឃឹមខ្ពស់ដែលថា ក្រុមហ៊ុនបរទេសមួយ ដែលកំពុងសម្លឹងជីករ៉ែមាស នៅក្នុង ខេត្តរតនគិរី នឹងទទួលបាននូវអាជ្ញាប័ណ្ណជីករ៉ែដំបូងគេនៅក្នុងខេត្តនេះ។ តំណាងក្រុមហ៊ុន Mesco Gold បានជួបកាលពីថ្ងៃសៅរ៍ ជាមួយនឹងអ្នកភូមិចារ៉ាយជាង ២០ នាក់ ពី ភូមិប៉ាក ក្នុង ស្រុកអូយ៉ាដាវ ព្រមទាំងអាជ្ញាធរមូលដ្ឋាននិងអង្គការមិនមែនរដ្ឋាភិបាលដើម្បីពិភាក្សាគម្រោងជីករ៉ែមាសពីតំបន់នេះ។ …
Alice Cuddy និង ផាក់ ស៊ាងលី
http://bit.ly/1FuBcWe