បាតុកររងរបួសដាក់ពាក្យប្តឹងអភិបាលរងខណ្ឌដូនពេញ
អស់រយៈពេលជាងមួយសប្តាហ៍ បន្ទាប់ពីការបណ្តេញចេញដោយអំពើហិង្សានៅទីលានប្រជាធិបតេយ្យដែលបានបណ្តាលឲ្យមានមនុស្សមួយចំនួនបានរងរបួសនោះ ក្រុមអ្នករងគ្រោះនិងអ្នកតំណាងរាស្ត្រជាប់ឆ្នោតខាងគណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមដាក់ពាក្យបណ្តឹងប្រឆាំងនឹងលោកសុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញពីបទថា៖ «បានបញ្ជាសន្តិសុខមកឲ្យវាយដំទៅលើជនរងគ្រោះនិងអ្នកតំណាងរាស្ត្រ»។ …