គម្រោង​សាងសង់​មន្ទីរពេទ្យ​ជប៉ុន​ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​៣៥​លាន​ដុល្លារ​

​យោង​តាម​បុគ្គលិក​មួយ​រូប​ដែល​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ជប៉ុន​ដែល​ទទួល​បន្ទុក​ការ​អនុវត្ត​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​កម្រិតស្តង់ដារ​អន្តរជាតិ​ក្នុង​រាជធានី​ភ្នំពេញ​ ​បាន​ឲ្យ​ដឹង​ថា​គម្រោង​នេះ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ចាប់ផ្តើម​អនុវត្ត​ក្នុង​ខែមេសា​ ​ហើយ​នៅ​ពេល​សកម្មភាព​សាងសង់​ត្រូវ​បាន​បញ្ចប់​ ​មជ្ឈមណ្ឌល​នេះ​នឹង​បំពាក់​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ ​និង​ប្រើ​ធនធានមនុស្ស​ដែល​មានការ​បណ្តុះបណ្តាល​ត្រឹមត្រូវ​។​ ​លោកស្រី​ ​មី​ហូ​កុ​ ​ណា​កាក់​យ៉ា​ម៉ាក់​ (Mihoko Nakayama) ​ប្រធាន​គ្រប់គ្រង​គម្រោង​ក្រៅប្រទេស​ ​នៅ​វិទ្យាស្ថាន​ Kitahara Neurosurgical Institute Japan ​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ “​គម្រោង​សាងសង់​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ខែមេសា​ ​ឬ​ឧសភា​ ​ឆ្នាំ​២០១៤”​។​ លោកស្រី​ ​ណា​កាក់​យ៉ា​ម៉ាក់​ ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ​មន្ទីរពេទ្យ​ដែល​ជា​គម្រោង​មួយ​របស់​ក្រុមហ៊ុន​មន្ទីរពេទ្យ​អន្តរជាតិ​ Kitahara Interna​ tional Hospital ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​នេះ​ ​នឹង​ត្រូវ​បាន​សាងសង់​នៅ​សង្កាត់​ជ្រោយចង្វារ​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយ​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវគោក​ឆ្លងកាត់​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ ​ហើយ​គម្រោង​សាងសង់​នេះ​នឹង​ត្រូវ​ចំណាយ​ប្រាក់​៣៥​លាន​ដុល្លារ​។​ …

Joshua Wilwohl
http://www.cambodiadailykhmer.com/news/9439/