មន្ត្រី​ក្រុម​ប្រឹក្សា ខណ្ឌ​ច្បារ​អំពៅ របស់​បក្ស​ប្រឆាំង​ម្នាក់​ត្រូវ​ចាប់​ខ្លួន

សមាជិក​ក្រុម​ប្រឹក្សា ខណ្ឌ​ច្បារ​អំពៅ ម្នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ចាប់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ ទី២៩ កញ្ញា ទាក់​ទិន​នឹង​ការ​ធ្វើ​បាតុកម្ម​ក្លាយ​ជា​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្ងៃ ទី១៥ ខែ​សីហា ដែល​បណ្តាល​ឲ្យ​មន្ត្រី​សណ្តាប់​ធា្នប់​ខណ្ឌ​រង​របួស​ប្រមាណ ៤០​នាក់។

លោក ជួន ណារិន្ទ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ពី​ការ​ចាប់​ខ្លួន​នេះ ហើយ​ថា «សមត្ថកិច្ច​អនុវត្ត​ទៅ​តាម​ដីកា​នាំ​ខ្លួន​របស់​តុលាការ​រាជធានី​ភ្នំពេញ​តែ​ប៉ុណ្ណោះ»។ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1DUyxns