មាន​សំណើ​ឲ្យ​តុលាការ​ស៊ើបអង្កេត​ការ​បាញ់​សម្លាប់​ លោក​ ហ៊ី​ វុ​ទ្ធី​ មន្ត្រី​សហជីព​សេរី​កម្មករ​ឡើង​វិញ​

​លោក​ ​ចាន់​ ​សុ​ផុ​ន​ ​ដែល​ត្រូវ​បាន​តុលាការ​រក​ឃើញ​ពិរុទ្ធភាព​កាលពី​ឆ្នាំ​២០១២ ​ពី​បទ​សម្លាប់​លោក​ ហ៊ី​ វុ​ទ្ធី​ មន្ត្រីជាន់ខ្ពស់​សហជីព​សេរី​កម្មករ​កាលពី​ខែកុម្ភៈ​ ឆ្នាំ​២០០៧​នោះ​ កាលពី​ម្សិលមិញ​បាន​បង្ហាញមុខ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ក្នុង​ការ​ស្នើ​ឲ្យ​តុលាការ​ធ្វើការ​ស៊ើបអង្កេត​ករណី​មនុស្សឃាត​នេះ​ឡើង​វិញ​ ​និង​ស្នើ​ឲ្យ​កែប្រែ​ការ​ផ្តន្ទាទោស​រូប​លោក​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៨​ឆ្នាំ​នេះ​។​ ​លោក​ ហ៊ី​ វុ​ទ្ធី​ តំណាង​សហជីព​សេរី​កម្មករ​ ​នៅ​រោងចក្រ​កាត់ដេរ​សាន់​តិច​ស្ថិត​នៅ​ផ្លូវ​វេ​ង​ស្រេង​ ដែល​មាន​ទំនាក់ទំនង​ជាមួយ​គណបក្សប្រឆាំង​នោះ​ត្រូវ​បាន​មនុស្ស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បាញ់​សម្លាប់​នៅ​ពេល​រំលង​អធ្រាត្រ​នៅ​ពេល​ដែល​រូប​លោក​ចេញពី​ធ្វើការ​វេន​ ​យប់​នៅ​រោងចក្រ​នេះ​ត្រឡប់​មក​ផ្ទះ​វិញ​។​ ​កាលពី​ម្សិលមិញ​ តុលាការ​បាន​លើក​ឡើង​ថា​ ខ្លួន​នឹង​ស៊ើបអង្កេត​រឿង​ក្តី​លោក​ ចាន់​ សុ​ផុ​ន​ ឡើង​វិញ​ និង​ការ​សម្លាប់​លោក​ ហ៊ី​ វុ​ទ្ធី​ ប្រសិនបើ​មានការ​បង្ហាញ​ភ័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​ការ​អះអាង​របស់​ទណ្ឌិត​រូប​នេះ​ដែល​ថា​ គាត់​ពិតជា​មិន​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ពេល​ដែល​មេដឹកនាំ​សហជីព​រូប​នេះ​ត្រូវ​បាន​គេ​សម្លាប់​មែន​នោះ​។​ …

អ៊ាង ម៉េងឡេង​
http://www.cambodiadailykhmer.com/news/9699/