តុលាការ​បើក​សវនាការ​ជំនុំជម្រះ​​រឿងក្តី​មន្ត្រីគណបក្ស​សង្គ្រោះជាតិ​

កាលពី​ម្សិលមិញ សាលា​ដំបូង​ខេត្ត​កណ្ដាល​បាន​បើក​សវនាការ​ជំនុំជម្រះ​រឿង​ក្ដី​មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​កំបាំង​មុខ​និង​មេធាវី​របស់​ពួកគាត់​ជុំវិញ​រឿងក្តី​តាំង​ពី​ឆ្នាំ​២០១១​​ ដែល​សវនាការ​នេះ​បាន​គ្រោង​ធ្វើភ្លាមៗ​កាលពី​សប្ដាហ៍​មុន។ លោក ចាន់ ចេង ដែល​បាន​ជាប់​ឆ្នោត​កាលពី​ឆ្នាំ​មុន​ជា​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កណ្ដាល និង​លោក ជូង ជូងី ជា​មេធាវី​ដែល​ជារឿយៗ​ការ​ពារ​ក្តី​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​តុលាការ ​ត្រូវ​បាន​កោះ​ហៅ​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ជុំវិញ​ការ​ចោទ​ប្រកាន់​ថា ពួកគាត់​បាន​ជួយ​លោក មាស ប៉េង សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​កៀនស្វាយឲ្យរត់​ចេញ​ពី​ពន្ធនាគារ​។ ...

អ៊ាង ម៉េងឡេង
http://www.cambodiadailykhmer.com/news/17506/