តុលាការ​ភ្នំពេញ​សម្រេច​ពិន័យ​អ្នក​បរិហារ​ឧកញ៉ា នឹម ម៉េង

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ ទី​១២ ឧសភា បាន​បើក​សវនាការ​ប្រកាស​សាលក្រម​កំបាំង​មុខ​ស្រ្តី​មេម៉ាយ​កំណើត ចិន មាន​សញ្ជាតិ កម្ពុជា ម្នាក់​ដោយ​បាន​សម្រេច​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន ៤ លាន​រៀល និង​បង្គាប់​ឲ្យ​សង​ប្រាក់​ចំនួន ២០ លាន​រៀល​ទៅ​លោក​ឧកញ៉ា​ឧត្តម​សេនីយ៍​ឯក នឹម ម៉េង ជា​ដើម​បណ្តឹង​ពី​បទ «បរិហារកេរ្តិ៍» ពាក់​ព័ន្ធ​ទៅ​នឹង​វិវាទ​ដីធ្លី​នៅ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាល​ពី ឆ្នាំ​២០១០ កន្លង​ទៅ។ លោក​ស្រី គឹម ដានី ចៅក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​អាន​សាលក្រម កាល​ពី​ម្សិលមិញ​ថា៖ «យោង​តាម​សវនាការ​និង​បន្ទាប់​ពី​តុលាការ​ពិនិត្យ​ពិចារណា​ត្រឹម​ត្រូវ​តាម​ច្បាប់​តុលាការ​សម្រេច​ឲ្យ​ឈ្មោះ សុខ នាងហ្គិច ភេទ​ស្រី អាយុ ៤៦​ឆ្នាំ មុខ​របរ​ជា​អ្នក​បកប្រែ​ភាសា ចិន ស្នាក់នៅ​ក្នុង សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ផុត​ពី​ការ​ចោទ​ប្រកាន់​ពី​បទ​ផ្តល់​សក្ខីកម្ម​ក្លែង​ក្លាយ។ តែ​តុលាការ​បាន​រក​ឃើញ​ថា ឈ្មោះ សុខ នាងហ្គិច មាន​ពិរុទ្ធភាព​ពី​បទ «បរិហារកេរ្តិ៍»។ ហេតុ​នេះ​តុលាការ​បាន​សម្រេច​ផាក​ពិន័យ​គាត់​ចំនួន ៤ លាន​រៀល​និង​បង្គាប់​ឲ្យ​សង​ប្រាក់​ចំនួន ២០ លាន​រៀល​ទៅ​ឈ្មោះ នឹម ម៉េង ដែល​ជា​ភាគី​ដើម​បណ្តឹង»។ ...

ប៊ុត រស្មីគង្គា
http://postkhmer.com/national/2011-01-03-04-07-05/114205-2014-05-13-01-39-46