តុលាការ​បញ្ឈប់​ការ​ផ្ទេរសិទ្ធិ​​​ច្បាប់​​​ចម្លង​​​ជួល​​​ឆ្នេរ​​ជ័យ​​ជម្នះ

យោង​​​តាម​​​​​​ច្បាប់​​​ចម្លង​​​នៃ​​​ឯកសារ​​​របស់​​​តុលាការ​ទទួល​បាន​កាល​​​ពី​​​ម្សិល​មិញ​​​ថា អ្នក​​ជំនួញ​​​ជន​​​ជាតិ​​​រុស្ស៊ី​​​​​ នីកូឡៃ ដូរ៉ូ​សេនកូ (Nikolai Doroshenko ) និង សេរហ្គេ ប៉ូឡុនស្គី (Sergei Polonsky) ​​ជាប់​​ពាក់​​ព័ន្ធ​ក្នុង​​វិវាទ​ផ្លូវ​​ច្បាប់​​​មួយ​ជំុវិញ​បញ្ហា​ផ្ទេរ​សិទ្ធិ​ជួល​ឆ្នេរ​​​ជ័យជម្នះ​ នៅ​​​ខេត្ត​ព្រះ​សីហនុ បន្ទាប់​ពី​មាន​​ការ​​ដោះ​លែង​លោក ប៉ូឡុនស្គី ​​ពី​​​ពន្ធនាគារ​​កាល​ពីខែ​មុន​។ សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ ​បាន​​​រារាំង​លោក ដូរ៉ូសេនកូ ​​ជា​​​បណ្តោះ​​អាសន្ន​​មិន​​​ឲ្យ​ផ្ទេរ​សិទ្ធិ​​​​ជួល៩៩​​​ឆ្នាំ​​​ដែល​​​​​​ក្រុម​ហ៊ុន​របស់​លោក​ កាន់កាប់​​ឆ្នេរ​​​មាន​ផ្ទៃដី​៣.៥៣៦​ម៉ែត្រ​​​ក្រ​​​ឡា​​​​ទៅ​​​ឲ្យ​ក្រុម​ហ៊ុន​​​តៃ​​​វ៉ាន់​​​មួយ​ ពីព្រោះ​គាត់​​បាន​រំលោភ​លក្ខ​ខណ្ឌ​កិច្ចសន្យា​ពីមុន​មួយ​​សម្រាប់​ដីធ្លី​​ជាមួយ​​លោក ប៉ូឡុន​ស្គី ​​អតីត​មហា​សេដ្ឋី​អចលនទ្រព្យ​​​ជនជាតិ​រុស្ស៊ី​។ ​​នៅ​​​ក្នុង​​​ច្បាប់​​​ចម្លង​​​នៃ​​​សេចក្តី​​​សម្រេច​របស់​តុលាការ “តុលាការ​​​ជា​​​បណ្តោះ​​​អាសន្ន​​​មិន​​អនុញ្ញាត​លោក នីកូឡៃ​ ដូរ៉ូ​សេន​កូ លក់ ដោះដូរ ​​ជួល ​​បញ្ចាំ ផ្ទេរសិទ្ធិ ផ្តល់​​ជា​​​អំណោយ ​ចែក​​​កេរ្តិ៍ ឬ​ផ្តល់​​អំណោយ​ឆ្នេរ​ជ័យ​ជម្នះ​​​​ឡើយ​​​…​​រាប់ទាំង​​អគារ ​កំពង់ផែ និង​​នាវា​ផង​​​ លុះ​​​ត្រា​​​តុលាការ​​សម្រេច​​​លើ​​​​សំណុំរឿង​ក្តី​នេះ​​រួចរាល់​សិន”។ សេចក្តី​​​សម្រេច​​​របស់​តុលាការ​ចុះថ្ងៃទី​៣០ ខែ​មេសា​​​នេះ និង​​​ចុះ​ហត្ថ​លេខា​​ដោយ​លោក គឹម ​អេង អនុ​​​ប្រធាន​​​សាលាដំបូង​ខេត្ត​ ធ្វើឡើង​បន្ទាប់ពី​​​លោក ប៉ូឡុនស្គី បាន​​​ដាក់​​​ពាក្យ​បណ្តឹង​​​ថ្ងៃទី​​១៨ ខែ​មេសា ។ … សេចក្តី​​​សម្រេច​របស់​​តុលាការ​នេះ​​​មាន​ខ្លឹមសារ​ថា នៅ​​​ថ្ងៃ​​​ទី​៨ ខែ​មេសាឆ្នាំ២០១៣ លោក ដូរ៉ូសេនកូ ​បាន​​​ផ្ទេរ​កិច្ច​សន្យា​ជួល​ឆ្នេរ​ជ័យ​ជម្នះ​នេះ ទៅ​​​ឲ្យ​ជនជាតិ​​អ៊ុយក្រែន​វ័យ​៣៨ឆ្នាំ​ម្នាក់ ដែល​​​ឈ្មោះ​​​របស់​​​គាត់​​ត្រូវ​​​បាន​​​​​លុប​​​ចេញ​​​ពី​​​ឯកសារ​ ដែល​ក្រោយមក​​បាន​ប្រគល់​សិទ្ធិ​របស់​លោក​​ឲ្យ​ទៅ​​​លោក ប៉ូឡុន​​​ស្គី។ ក្រោយមក ​ជនជាតិ​​អ៊ុយក្រែន​រូប​​​នេះ​បាន​កក់​​​ប្រាក់​​​និង​​​បាន​យល់​ព្រម​បង់​​​​ចំនួន​​​ប្រាក់​នៅ​​​សល់​​នៃ​​​ការ​​​វិនិយោគ បន្ទាប់ពី​ទទួល​​បាន​លិខិត​ផ្លូវច្បាប់​ពី​​​ការ​ផ្ទេរ​​​នេះ សេចក្តី​​​សម្រេច​​របស់​​​តុលាការ​នេះ​ ​​ដែល​​​លើក​​​ឡើង​​​ថា ប្រាក់​​​កក់​​​នេះ​ត្រូវ​​​បា​ន​ផ្តល់​​ដោយ​លោក ប៉ូឡុនស្គី។ ​​អ្នកតំណាង​​​ទាំង​​​មកពី​ភាគី​​​លោក ដីរ៉ូសេនកូ និង​​​លោក ប៉ូឡុនស្គី ​​បាន​ឲ្យ​ដឹង​ថា​ប្រាក់​​​កក់​​​នេះ​​​មាន​ចំនួន​២០០.០០០​ដុល្លារ​ បើ​​​ទោះ​​​ជា​​តួលេខ​នេះ​ត្រូវ​​​បាន​លុប​​​ចេញ​​​ពី​ឯក​សារ​​​​​របស់​តុលាការ​​​ក៏ដោយ។ ឯកសារ​តុលាការ​មាន​​​ខ្លឹម​​​សារ​​​ថា ​នៅ​​​ខែ​បន្ទាប់​​​មក​​​ទៀត ​បុរស​​ជន​ជាតិ​​​អ៊ុយ​ក្រែន​រូប​​​នេះ មិន​​​ដែល​​​បាន​​​ទទួល​លិខិត​ផ្ទេរ​សិទ្ធិ​នេះ​ទេ។ ប៉ុន្តែ​ លោក ដូរ៉ូសេនកូ ​បាន​​​លក់​កិច្ច​សន្យា​​ជួល​​នេះ​ទៅ​ឲ្យ​ជនជាតិ​តៃ​​​វ៉ាន់​ម្នាក់​ ​​ដោយ​​​រំលោភ​កិច្ចសន្យា​។ ទោះ​​​ជា​​​យ៉ាង​​​ណា មេធាវី​​​របស់​​​លោក ដូរ៉ូសេនកូ ​បាន​​​អះ​​​អាង​​​កាល​​​ពី​​​ម្សិល​​​មិញថា លោក ប៉ូឡុនស្គី និយាយ​​​កុហក​តុលាការ​​ឲ្យ​​​ពួក​​​គេ​​សម្រេច​ជួស​​មុខ​​​គាត់​ និង​​​បាន​និយាយ​ថា លោក ដូរ៉ូសេន​​​កូ បាន​​​ធ្វើ​​ពាក្យ​បណ្តឹង​​ត​ប​​​វិញ​។ …

Joshua Wilwohl
http://www.cambodiadailykhmer.com/news/14327/