អតីតសមាជិកក្រុមប្រឹក្សាពីររូបជំរុញឲ្យតុលាការព្យួរការងារមេដឹកនាំសហជីព
កាលពីម្សិលមិញ អតីតសមាជិកក្រុមប្រឹក្សានាយកពីររូបនៃសហជីពកាត់ដេរឯករាជ្យដ៏ធំបំផុតក្នុងប្រទេសកម្ពុជា បានស្នើឲ្យសាលាដំបូងរាជធានីភ្នំពេញព្យួរការងារលោក អាត់ ធន់ ប្រធានសហជីព និងបុគ្គលិកពីរនាក់ជុំវិញការចោទប្រកាន់អំពីការកិបកេងលុយកម្មករ។ លោក អ៊ុំ វិសាល និងលោក រឿង ច័ន្ទថន សមាជិកក្រុមប្រឹក្សានាយកនៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ(ស៊ីខៅឌូ) បានចោទលោក អាត់ ធន់ អនុប្រធានរបស់លោក និងអគ្គលេខាធិការរបស់លោកថា បានកិបកេងប្រាក់៩៣.០០០ដុល្លារពីសមាជិក បន្ទាប់ពីការចរចារកដំណោះស្រាយបានជោគជ័យជាមួយរោងចក្រមួយនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០០៨ ជាការអះអាងមួយដែលអ្នកទាំងបីបដិសេធ។ …