ភាសាសញ្ញា​​​រួម​​​សម្រាប់​​​មនុស្ស​​​គថ្លង់​​​ត្រូ​​​វបាន​​​បង្កើត​​​ឡើង​​​

ដល់​​​អាយុ​​​១៧​​​ឆ្នាំ​​​ទៅ​​​ហើយ​​​ ចាន់ ចនរស្មី​​​ នៅ​​​តែ​​​មិន​​​អាច​​​ទាក់ទង​​​ជា​​​មួយ​​​អ្នក​​​ផ្សេង​​​​​​ជាមួយ​​​ឪពុក​​​ម្តាយ​​​ជា​​​ពិសេស​​​នោះ​​​គឺ​​​ជា​​​មួយ​​​ក្មេង​​​ៗដ៏​​​ដៃ​​​ទៀត។​​​ ដូច​​​ពល​​​រដ្ឋ​​​ខ្មែរ​​​គថ្លង់​​​ជាច្រើន​​​ទៀត​​​ដែរ​​​កញ្ញា ចន​​​រស្មី បាន​​​កាត់​​​ផ្តាច់​​​ទំនាក់​​​ទំនង​​​ទាំង​​​ស្រុង​​​ពី​​​សង្គម​​​ដែល​​​ផ្តល់​​​ការ​​​គាំទ្រ​​​តិច​​​តូច​​​បំផុត​​​ដល់​​​មនុស្ស​​​គថ្លង់​​​។ ដោយ​​​មិន​​​អាច​​​ទៅ​​​រៀន​​​នៅ​​​សាលា​​​រដ្ឋ​​​បាន នាង​​​បាន​​​​​​នៅ​​ក្នុង​​​ផ្ទះ​​​របស់​​​នាង​​​រាល់​​​ថ្ងៃ ហើយ​​​ធ្វើ​​​ការ​​​ងារ​​​ផ្ទះ ឬ​​​លេង​​​តែ​​​ម្នាក់​​​ឯង​​​។ ​…

ពីរ​​​ឆ្នាំ​​​កន្លែង​​​មក​​​ កញ្ញា ចនរស្មី បាន​​​ចុះឈ្មោះ​​​រៀន​​​វគ្គ​​​មួយ​​​នៅ​​​ក្នុង​​​កម្ម​​​វិធី​​​​​​​​​​​​អភិវឌ្ឍន៍​​​មនុស្ស​​​គថ្លង់ នៅ​​​ក្នុង​​​អង្គការ​​​ម៉ារីណុល​​​ (Maryknoll) ជា​​​ទី​​​ដែល​​​នាង​​​បាន​​​ចាប់​​​ផ្តើម​​​រៀន​​​ពី​​​របៀប​​​ទំនាក់​​​ទំនង​​​ដោយ​​​ប្រើ​​​ភាសា​​​សញ្ញា​​​​​​ រៀន​​​អំពី​​​របៀប​​​អាន និង​​​សរសេរ ភាសាខ្មែរ​​​ថ្នាក់​​​មូល​​​ដ្ឋាន​​​និង​​​រៀន​​​ពីរ​​​បៀប​​​ដើម្បី​​​ឲ្យ​​​មាន​​​ការ​​​យល់​​​ដឹង​​​ពី​​​គណិតវិទ្យា​​​សាមញ្ញ។ …

អង្គការ​​​ម៉ារីណុល​​​ ដែល​​​បង្កើត​​​គម្រោង​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ និង​​​តាម​​​ខេត្ត​​​មួយ​​​ចំនួន​​​ដូច​​​ជា​​​ខេត្ត​​​កំពត​​​ និង​​​ខេត្ត​​​កំពង់​​​ឆ្នាំ​​​ង​​​ជាដើម គឺ​​​ជា​​​អង្គការ​​​​​​មួយ​​​ក្នុង​​​ចំណោម​​​អង្គការ​​​តែ​​​ពីរ​​​គត់​​​ដែល​​​ផ្តល់​​​ការ​​​សិក្សា​​​ដល់​​​មនុស្ស​​​គ​​​ថ្លង់​​​។ អង្គការ​​​មួយ​​​ទៀត​​​នោះ​​​គឺ​​​អង្គការ​​​គ្រួសារ​​​ថ្មី​​​​​​​​​។ …

ហ៊ូលលី រ៉ូបិនស៊ិន និង អ៊ួច សូនី
http://www.cambodiadailykhmer.com/news/19211/