កម្ពុជា វៀតណាម​ឲ្យ​រថយន្ត​មាន​ធានា​រ៉ាប់រង

សមាគម​ក្រុមហ៊ុន​ធានារ៉ាប់រង​កម្ពុជា​(​CIA) ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​(MOU)​លើ​ការ​ធានារ៉ាបរង​រថយន្ត ឆ្លងកាត់​ព្រំដែន​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង Baoviet Insurance Corperation (BIC) របស់​វៀតណាម ស្រប​តាម​គោលការណ៍​ទី​៥​របស់​អាស៊ាន​ដែល​តម្រូវ​ឲ្យ​យានយន្ត​ទាំងអស់ មាន​ការ​ធានារ៉ាប់រង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ជាន់ខ្ពស់​នៃ CIA ។ MoU នេះ​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ លោក ឆាយ រតនៈ ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ក្រោម MoU នេះ​ប្រទេស​ទាំង​ពីរ​នឹង​សហការ​គ្នា​ដើម្បី​ធានា​ថា រថយន្ត​ឆ្លងកាត់​ព្រំដែន​ទៅ​មក​កម្ពុជា វៀតណាម មាន​រថយន្ត​ពាណិជ្ជកម្ម និង​រថយន្ត​ទេសចរណ៍​ត្រូវ​តែ​មាន​ការ​ធានារ៉ាប់រង​ដែល​ច្បាប់​តម្រូវ​។ …

ចាន់ មុយហុង
http://postkhmer.com/business/business/113826-2014-05-02-04-39-06