ក្រុមសិទ្ធិមនុស្ស៖ ច្បាប់ឧក្រិដ្ឋកម្មអីុនធើណិតជាវិធីបំបាត់សំឡេងរបស់សកម្មជននៅកម្ពុជា
ក្រុមអង្គការសិទ្ធិមនុស្សបានលើកឡើងបន្ទាប់ពីច្បាប់ថតចម្លងច្បាប់ឧក្រិដ្ឋកម្មអីុនធើណិតត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអីុនធើណិតកាលពីម្សិលមិញថា ច្បាប់របស់ប្រទេសកម្ពុជានេះអាចនឹងដាក់ទោសដល់អ្នកដែលប្រើប្រាស់អីុនធើណិតដើម្បីផ្សព្វផ្សាយទស្សននយោបាយប្រឆាំង និងសំឡេងត្អូញត្អែរអំពីគណបក្សប្រជាជនកម្ពុជា។ យោងតាមច្បាប់នេះ អ្នកដែលផ្សព្វផ្សាយខ្លឹមសារអត្ថបទនៅលើអីុនធើណិតដែលបង្ខូច ឬបន្ទាបតម្លៃរបស់រដ្ឋាភិបាល នឹងប្រឈមនឹងការជាប់ពន្ធនាគារ និងការផាកពិន័យ។ ច្បាប់នេះក៏បានបង្កើតស្ថាប័នជាន់ខ្ពស់មួយដែលមានសមាជិកគណៈកម្មាធិការ១៤នាក់ផងដែរ។ ស្ថាប័ននោះត្រូវបានគេស្គាល់ថា ជាគណៈកម្មាធិការជាតិប្រឆាំងឧក្រិដ្ឋកម្មអីុនធើណិត ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ក្នុងការត្រួតពិនិត្យដំណើរការអនុវត្តច្បាប់នេះ និងប្រតិបត្តិការស៊ើបអង្កេត។ …
Joshua Wilwohl និង ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/13029/