គំរូប្លង់ថ្មីនៃគម្រោងទំនប់វារីអគ្គិសនី សាយ៉ាប៊ូរី នៅតែជាអាថ៌កំបាំង
នៅចំពេលមានបណ្តឹងនិងការរួមគ្នារវាងក្រុមអ្នកប្រឆាំង ខាងក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងទំនប់វារីអគ្គិសនី សាយ៉ាប៊ូរី បានដាក់ចេញនូវផែនការរចនាប្លង់ឡើងវិញ លើគម្រោងដែលមានតម្លៃរាប់ពាន់លានដុល្លារ ខណៈក្រុមសង្គមស៊ីវិលចង់ឲ្យមានការរៀបចំឡើងវិញនេះជាយូរមកហើយ។ នេះបើតាមអ្វីដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាន។
ឯកសារស្តីអំពីសំណើដាក់គម្រោងថ្មីនេះមិនទាន់ចែកចាយជាសាធារណៈទេ ហើយព័ត៌មានជាក់លាក់ពីការផ្លាស់ប្តូរអំពីទំនប់ដែលផលិតអគ្គិសនីប្រហែល ១២៦០ មេហ្គាវ៉ាត់ ក៏នៅមិនទាន់ដឹងដែរ ខណៈក្រុមអ្នកបរិស្ថានថា ទំនប់វារីអគ្គិសនីនេះអាចនឹងបំផ្លាញជម្រកមច្ឆជាតិនិងបំលាស់ទីរបស់ត្រី។ …
Laignee Barron
http://bit.ly/VRHhbz