អតីត​មន្ត្រី​បក្ស​ប្រឆាំង​ចុះ​ចូល​នឹង​បក្ស​កាន់​អំណាច​ច្រើន​ឡើង

គិត​មក​ត្រឹម​ថ្ងៃ​ទី​ ២០ ខែ​វិច្ឆិកា​ម្សិលមិញ​ចំនួន​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ហើយ​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំនួន​សរុប​ ៣៩០ ​នាក់​ក្នុង​នោះ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ៣៥៦ ​នាក់​ដែល​មាន​មេឃុំ​ចៅសង្កាត់​ ៣៣ ​នាក់​ជំទប់​ទី​មួយ​ ៣៣ ​នាក់​ជំទប់​ទី​ពីរ​ ៦៩ ​នាក់ សមាជិក​ ២២១ ​នាក់​ក្រុម​ប្រឹក្សា​ស្រុក​ក្រុង​ ៣០ ​នាក់​ក្រុមប្រឹក្សា​ខេត្ត​ ៣ ​នាក់​តំណាងរាស្ត្រ​ ១ ​នាក់​មកពី​ ២៤៤ ​ឃុំ​សង្កាត់​។ នេះ​បើ​តាម​តួលេខ​របស់​លោក អ៊ក គឹមហាន ប្រធាន​នាយកដ្ឋាន​សរុប​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គ្រប់គ្រង​លើ​តួលេខ​របស់​អ្នក​ចុះចូល​។ …

នៀម ឆេង
http://bit.ly/2mMOCMC