សវនាការ ២៣ នាក់​នីតិវិធី​រលូន​ប៉ុន្តែ​រឹត​ត្បិត​ចម្លើយ

សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​បន្ត​បើក​សវនាការ​ករណី ជន​ជាប់​ឃុំ ២៣​នាក់ នៅ​ក្នុង​ហេតុ​ការណ៍​ប៉ះ​ទង្គិច​គ្នា​រវាង​កម្មករ​និង​សមត្ថកិច្ច នៅ​មុខ​រោងចក្រ យ៉ាកជីង និង​សួន​ឧស្សាហកម្ម កាណាឌីយ៉ា ផ្លូវ​វេងស្រេង ដែល​បាន​បែង​ចែក​ចេញ​ជា​ពីរ​បន្ទប់​នៅ​ថ្ងៃ​នេះ​បន្ត​ទៀត​ក្រោយ​ពី​សវនាការ​មាន​ការ​រឹត​ត្បិត​ក្នុង​ការ​សួរ​និង​ផ្តល់​ចម្លើយ។ ក្រោយ​ពី​សវនាការ​អស់​រយៈ​ពេល ៧ ម៉ោង​លោក​ចៅក្រម​ជម្រះ​លោក កែវ មុន្នី បាន​ប្រកាស​ថា សវនាការ​នេះ​នឹង​បន្ត​សួរ​ដេញ​ដោល​នៅ​ថ្ងៃ​នេះ។ នៅ​ក្នុង​បន្ទប់​សវនាការ​ទីមួយ ជំនុំ​ជម្រះ​លើ​ករណី​ជន​ជាប់​ចោទ​ចំនួន ១០ នាក់​ដែល​ចាប់​ខ្លួន​នៅ​មុខ​រោងចក្រ យ៉ាកជីង ត្រូវ​បាន​ព្រះ​រាជអាជ្ញា​និង មេធាវី​ជន​សង្ស័យ​បាន​ជជែក​គ្នា​យ៉ាង​តឹង​សរសៃ​ក បន្ទាប់​ពី​ក្រឡា​បញ្ជី​បាន​អាន​វត្តមាន​សាក្សី ប៉ុន្តែ​អវត្តមាន​របស់​សាក្សី​ដាក់​បន្ទុក​ជា​មន្ត្រី​សមត្ថកិច្ច​ដែល​មេធាវី​ជន​សង្ស័យ​ទាមទារ​មិន​ឲ្យ​អាន​ចម្លើយ​និង​​ពិចារណា។ …

ម៉ៃ ទិត្យថារ៉ា និង ប៊ុត រស្មីគង្គា
http://www.postkhmer.com/national/1-national-news/114604-2014-05-21-03-04-33